នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសរកអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលឆ្លង COVID-19 ហោះពីទីក្រុងបាងកក ថ្ងៃទី៩ ខែមីនា តាមជើងហោះហើរលេខ PG933 មកពិនិត្យសុខភាពជាបន្ទាន់

(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសរកអ្នកដំណើរណាដែលបានជិះតាមយន្តហោះលេខ PG 933 មកពីទីក្រុងបាងកក ក្រោយឃើញថាក្នុងនោះមានអ្នកដំណើរម្នាក់​មានវិជ្ជមានខូវិត១៩។ ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសថា៖

“ករណីចាស់ទី​៩:​ អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ។ សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open