អាមេរិច ប្រកាសឲ្យបិទក្លិបកំសាន្ត រង្គសាល រោងភាពយន្ត ការប្រគុំតន្រ្ដី និងអ៊ីនធើណេតកាហ្វេទាំងអស់នៅក្នុងទីក្រុងញូវយ៉ក
(អាមេរិក)៖ លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បានប្រកាសនៅយប់ទី១៥ ខែមីនា ឆ្នាំ២០២០នេះថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃច័ន្ទ ទី១៦ រាល់ក្លិបកម្សាន្ដ រោងភាពយន្ដ មហាស្រព ការប្រគុំតន្រ្ដីនានា នឹងត្រូវផ្អាកបិទមិនឲ្យដំណើរការមួយរយៈ ក្រោយពីមានការរាលដាលវីរុស Covid-19 កាន់តែខ្លាំងឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។
លោក De Blasio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងគោលបំណងដើម្បីកំនត់ការរីករាលដាលនៃមេរោគឆ្លងនៅក្នុងទីក្រុងញូវយ៉ក រាល់ក្លិបកម្សាន្ត រោងកុន និងកន្លែងប្រគំតន្ត្រីនានានឹងត្រូវបានបញ្ជាឱ្យបិទទ្វារ។ លោកបានបន្ថែមថា រាល់ភោជនីយដ្ឋាន រង្គសាល និងហាងកាហ្វេ ត្រូវបានកំណត់ចំពោះ“ការយកចេញនិងការដឹកជញ្ជូន”។
ចំពោះសេចក្ដីប្រកាសក្នុងការបិទទ្វាររាល់ទីកន្លែងទាំងអស់នេះ នឹងចូលជាធរមាននៅថ្ងៃអង្គារ ថ្ងៃទី១៧ វេលាម៉ោង៩ព្រឹក៕