រដ្ឋាភិបាលកំពុងត្រៀមទប់ស្កាត់ ខណៈស៊ីរីមិនទាន់មានករណីឆ្លង COVID-19 នៅឡើយ

(ដាម៉ាស់)៖ រដ្ឋាភិបាលស៊ីរីមិនទាន់ប្រកាសអំពីករណីឆ្លង COVID-19 ថា បានកើតមានក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះឡើយ ប៉ុន្តែទីក្រុងដាម៉ាស់កំពុងតែចាត់វិធានការនានា ដើម្បីត្រៀមទប់ស្កាត់ការឆ្លង មេរោគរាតត្បាតសកលនេះជារួចជាស្រេច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

ប្រទេសនៅជុំវិញស៊ីរីដូចជា លីបង់ តួកគី អ៉ីរ៉ាក់ និង ហ្សកដានី សុទ្ធតែបានរាយការណ៍អំពីការឆ្លងជំងឺសកល COVID-19 រួចជាស្រេចទៅហើយ ប៉ុន្តែនៅក្នុងកម្រិតស្រាលនៅឡើយ។ ការគ្មានទំនាក់ទំនងច្រើនជាមួយបរទេស គឺជាមូលហេតុដែលធ្វើឲ្យប្រទេសស៊ីរី មិនទាន់កើតមានការឆ្លង COVID-19 ប៉ុន្តែកិច្ចបង្ការទុកជាមុននៅតែត្រូវបានរៀបចំឡើងដូចជា នៅតាមព្រលានយន្តហោះ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម ដែលមានជនបរទេសចេញចូលច្រើននោះ បុគ្គលិកទាំងអស់បានតម្រូវឲ្យពាក់ម៉ាស សម្អាតអនាម័យ និងរាយការណ៍អំពីករណីសង្ស័យភ្លាមៗ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds