ជាតិចិនម្នាក់ចាញ់បោកឈ្មួញលក់ម៉ាស់ក្លែងក្លាយ នៅក្នុងប្រទេសថៃ ខាតបង់ប្រាក់អស់ជាង ៦ ម៉ឺនដុល្លារ

ថៃ៖ បុរសជនជាតិចិនម្នាក់បានចាញ់បោកឈ្មួញលក់ម៉ាស់គ្មានគុណភាពនៅក្នុងប្រទេសថៃ ហើយត្រូវខាតបង់ប្រាក់អស់ប្រមាណជា ២ លានបាត (៦៣ ៤០៥ ដុល្លារអាម៉េរិក)។ បើតាមការចុះនៅក្នុងសារព័ត៌មាន Bangkokpost បានឲ្យដឹងថា បុរសជនជាតិចិនរូបនេះមានឈ្មោះ Artor Sae Wang អាយុ ២៧ឆ្នាំ មានមុខរបរជាអ្នកបកប្រែភាសារថៃ-ចិន នៅក្នុងក្រុងប៉ាតាយ៉ា ប្រទេសថៃ។ បុរសជាអ្នកបកប្រែរូបនេះត្រូវបានចៅហ្វាយរបស់គាត់ ដែលកំពុងស្នាក់នៅក្នុងប្រទេសចិន បញ្ជាឲ្យទិញម៉ាស់មួយចំនួនដើម្បីបរិច្ចាគដល់ពលរដ្ឋថៃក្នុងយុទ្ធនាការប្រឆាំងនឹងការឆ្លងមេរោគ Covid-19

បន្ទាប់មកគាត់ក៏បានទាក់ទងឈ្មួញលក់ម៉ាស់ជនជាតិថៃម្នាក់ ដើម្បីទិញម៉ាស់តាមចំនួនដែលចៅហ្វាយគាត់បានកំណត់។ ប្រភពខាងលើបានបញ្ជាក់ថា មុនពេលបញ្ជាទិញម៉ាស់ឈ្មួញជនជាតិថៃបានបង្ហាញម៉ាស់គំរូជាច្រើនដែលសុទ្ធតែជាម៉ាស់ល្អត្រឹមត្រូវតាមស្ដង់ដាវេជ្ជសាស្ត្រនៅនឹងមុខបុរសជនជាតិចិន។ យ៉ាងណាក្តី ក្រោយពេលផ្ញើលុយឲ្យឈ្មួញជនជាតិថៃគ្រប់ចំនួនហើយ ស្រាប់តែគេបានរកឃើញថាម៉ាស់នៅក្នុងស្តុកទាំងអស់សុទ្ធតែគ្មានគុណភាព ដុះផ្សិត ហើយថែមទាំងមានក្លិនមិនល្អទៀតផង។ រហូតមកទល់នឹងពេលនេះបុរសជនជាតិចិនកំពុងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការថៃដើម្បីស្វែងរកយុត្តិធម៌ តែគេនៅមិនទាន់ដឹងថា តុលាការថៃនឹងមានដំណោះស្រាយយ៉ាងណាចំពោះរូបគាត់នៅឡើយទេ៕

Image result for ម៉ាស

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds