ខណៈអ៊ីតាលីកំពុងខ្វះគ្រឿងបរិក្ខាពេទ្យ! មនុស្សស្លាប់៣៦៨នាក់ក្នុងមួយថ្ងៃ និងអ្នកឆ្លង COVID-19 កើនដល់២៤,៧៤៧ករណី, ស្លាប់សរុប១,៨០៩នាក់

(បរទេស)៖ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរអ៉ីតាលីបានរាយការណ៍ឲ្យដឹងថា នៅរយៈពេលពេញមួយថ្ងៃអាទិត្យ ម្សិលមិញនេះអ្នកជំងឺ COVID-19 សរុប ៣៦៨នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ១,៨០៩នាក់ និងឆ្លងសរុប ២៤,៧៤៧នាក់ ខណៈអាជ្ញាធរក៏បានបញ្ជាក់ផងដែរថា គ្រែអ្នកជំងឺ និងគ្រឿងបរិក្ខាពេទ្យសំខាន់ៗផ្សេងទៀត កំពុងប្រឈមមុខភាពខ្វះខាតធ្ងន់ធ្ងរ។

ដោយឡែកអភិបាលទីក្រុង មីឡេន (Milan) ដែលស្ថិតនៅក្នុងតំបន់ខាងលើដែរ គឺលោក អាតធីលីយ៉ូ ហ្វុនថាណា (Attilio Fontana) បានលើកឡើងថា «ពេលនេះទីក្រុងហិរញ្ញវត្ថុរបស់អ៉ីតាលី កំពុងតែរងវិបត្តិធ្ងន់ធ្ងរឡើងៗហើយ។ យើងកំពុងឈានទៅរការខ្វះខាតគ្រែ និងឧបករណ៍ដកដង្ហើមសិប្បនិម្មិត សម្រាប់អ្នកជំងឺ ដែលយើងពិតជាមិនអាចទៅរកនៅទីណាបានទេ»។ បច្ចុប្បន្ននេះ ប្រទេសអ៉ីតាលីកំពុងតែរង់ចាំការនាំចូលគ្រឿងបរិក្ខាពេទ្យ យ៉ាងច្រើនពីបរទេស៕

ប្រទេសអ៉ីតាលីមានប្រជាជានរស់នៅជាង ៦០លាននាក់ គឺកំពុងស្ថិតនៅក្នុងការបិទទ្វារនៅឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ សម្រាប់តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ ឡុមបាឌី (Lombardy) ដោយនៅទីនោះមនុស្សរហូតដល់ ១,២១៨នាក់ឯណោះបាត់បង់ជីវិតដោយសារតែ COVID-19 ដែលភាគច្រើនបំផុតជាមនុស្សមានវ័យចាស់ជរា។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds