គួរឲ្យភ្ញាក់ផ្អើល!! ស្ត្រីម្នាក់បាត់ខ្លួនអស់ជាង ៣ឆ្នាំ ស្រាប់តែទើបប្រទះឃើញរុំក្រណាត់នៅខាងក្នុងរថយន្តដែលលិចទឹកនៅក្នុងប្រឡាយមួយកន្លែង
កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ សមត្ថកិច្ចថៃបានធ្វើការស៊ើបអង្កេតរកឃើញគ្រោងឆ្អឹង របស់មនុស្សម្នាក់រុំក្រណាត់នៅខាងក្នុងរថយន្ត ដែលលិចទឹកនៅក្នុងប្រឡាយមួយកន្លែង ស្ថិតក្នុងខេត្តសារ៉ាបូរី បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ជនរងគ្រោះត្រូវគេអះអាងថា មានឈ្មោះ Klinkaysorn Wongsing អាយុ ៣៦ឆ្នាំ ជាអ្នកលក់ដូរជី ដែលបានបាត់ខ្លួនកាលពី ៣ឆ្នាំមុន។
គ្រោងឆ្អឹងរុំនោះ ត្រូវបានគេរកឃើញនៅលើកៅអី ផ្នែកខាងក្រោយនៃរថយន្ដប្រភេទ Nissan Pulsar ពណ៌ស ដែលបានចុះឈ្មោះក្នុងបញ្ជីយានយន្ត នៅទីក្រុងបាងកក ហើយរថយន្តនោះបានធ្លាក់ក្នុងប្រឡាយធារាសាស្ត្រ Chai Nat-Pasak នៅស្រុក Nong Pong ខេត្តសារ៉ាបូរី ប្រទេសថៃ។
រថយន្តក្រឡាប់នេះអាចមើលឃើញទៅបាន បន្ទាប់ពីកម្រិតទឹកនៅក្នុងប្រឡាយបានស្រកចុះ ដោយសារកសិករយកទឹកស្រោចស្រពដំណាំនៅរដូវប្រាំង។ រថយន្តនេះពោពេញទៅដោយភក់ ដំបូលផ្នែកខាងក្នុង និងបង្អួចខាងឆ្វេងផ្នែកខាងមុខ បានរងការខូចខាត។ ក្រុមសមត្ថកិច្ចបានចំណាយពេលជាង ៣ម៉ោង ដើម្បីទាញរថយន្តចេញពីប្រឡាយទឹក។
លោក Lanthom Wongsing អាយុ ៥៦ ឆ្នាំរស់នៅក្នុងខេត្តលូបបុរី បានឲ្យសមត្ថកិច្ចដឹងថា ស្ត្រីដែលស្លា ប់គឺជាកូនស្រីរបស់គាត់ ឈ្មោះ Klinkaysorn ដែលមានមុខរបរជាភ្នាក់ងារលក់ជី បើកហាងលក់សាច់អាំង និងហាងជួលសំលៀកបំពាក់ ក្នុងស្រុក Phra Phutthabat ខេត្តសារ៉ាបូរី។ ស្ត្រីខាងលើ ព្រមទាំងរថយន្តបានបាត់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦។
ប៉ូលីសខេត្តសារ៉ាបូរី ជឿថាស្ត្រីរូបនេះត្រូវបានគេធ្វើឃា តដោយសារតែសាក ស ពត្រូវបានរុំជាប់នឹងកៅអីរថយន្ត។ អ្នកស្រុកបានប្រាប់ប៉ូលីសថា នាងធ្លាប់មានទំនាក់ទំនងជាមួយអ្នកផលិតជី នៅស្រុក Phra Phutthabat បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍មុនរបស់នាង បានដល់ទីបញ្ចប់។
ប៉ូលីសបានកំពុងសាកសួរអតីតមិត្តប្រុសរបស់នាងម្នាក់ទៀត អាយុ ៣៦ ឆ្នាំជាតំណាងផ្នែកលក់ និងជាម្ចាស់ភោជនីយដ្ឋាន ពីរឿងរ៉ាវដែលនាងបានបាត់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីសាក ស ពរបស់នាងត្រូវបានគេរកឃើញនៅក្នុងរថយន្ត ដែលបានយកចេញពីប្រឡាយ។
លោក Natthawara ប្រធានផ្នែកស៊ើបអង្កេត នៅស្ថានីយ៍ប៉ូលីស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ក្នុងចំណោមមនុស្សដែលជាប់សង្ស័យ ពាក់ព័ន្ធក្នុងករណីឃា ត ក ម្មនេះ មានអ្នកលក់ជី ដែលរស់នៅខេត្ត សាមុតប្រាកាន និងបុរសចំណាស់ម្នាក់ ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ភោជនីយដ្ឋានសាច់អាំង និងអាជីវកម្មជួលសំលៀកបំពាក់របស់ជនរងគ្រោះ។
លោកបានបន្ថែមថា អតីតប្តីរបស់ជនរងគ្រោះ ក៏ស្ថិតក្នុងចំណោមមនុស្ស ដែលអាចជួយដល់សមត្ថកិច្ច ក្នុងការសាកសួរ ស្វែងរកមុខសញ្ញាជនសង្ស័យដែរ»។ ទោះយ៉ាងណានេះក្តី មុនពេលបាត់ខ្លួន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស Bang Rachan ក្នុងទីក្រុង Sing Buri ដោយចោទប្រកាន់ អតីតស្វាមីរបស់នាងថា បានព្យាយាមវាយដំលើរូបនាងផងដែរ។
ក្រោយមក ប៉ូលីសបានធ្វើការសាកសួរម្តាយជនរងគ្រោះ ព្រមទាំងសាច់ញាតិដទៃទៀតដើម្បីកំណត់មុខសញ្ញា។ អ្នកបន្ទាប់ដែលត្រូវសាកសួរ គឺជាបងប្អូនស្រីរបស់ជនរងគ្រោះ និងសាក្សី៤នាក់ទៀត ដែលបានឃើញរថយន្តនៅក្នុងប្រឡាយ Nam Chai Nat-Pasak ដើម្បីវែករកមុខជនសង្ស័យមកដាក់ទោសតាមច្បាប់ឲ្យទាល់តែបាន៕