មន្ទីរសុខាភិបាលខេត្តព្រះវិហារបានច្រានចោលព័ត៌មានមិនពិតរឿង ជំងឺកូវីដ ១៩ នៅក្នុងខេត្តព្រះវិហារ
មន្ទីរសុខាភិបាលខេត្តព្រះវិហារបានច្រានចោលព័ត៌មានមិនពិតរឿង ជំងឺកូវីដ ១៩ នៅក្នុងខេត្តព្រះវិហារ ខណៈពេលដែលរហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះផងដែរ មន្ទីសុខាភិបាលខេត្តមិនទាន់រកឃើញករណីឆ្លងនេះនៅឡើងទេ។
ការច្រានចោលនូវពាក្យចាមរ៉ាមនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ដោយខាងមន្ទីរបានទទួលព័ត៌មានថា ប្រជាជនឥស្លាម ដែលទើបត្រលប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាលេស៊ី ហើយបានត្រឡប់មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២០ ដោយខាងក្រុមការងារបានឆ្លើយតបជាបន្ទាន់របស់មន្ទីរសុខាឡិបាលខេត្តបានចុះធ្វើការស្រាវជ្រាវដល់កន្លែងផងដែរ។
គួរបញ្ជាក់ផងដែរថារហូតមកដល់ថ្ងៃនេះពួកគាត់មិនទាន់ឃើញមានរោគសញ្ញាសង្ស័យណាមួយឡើយ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ខាងមន្ទីរសុខាភិបាលខេត្តក៏បានយកសំណាកពួកគាត់មកពិនិត្យផងដែរ។
នេះជាសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរសុខាភិបាលខេត្តព្រះវិហារ៖