សម្ដេចតេជោ ណែនាំឲ្យភាគីពាក់ព័ន្ធខិតខំថែរក្សា និងរៀបចំគម្រោងពង្រីក ព្រលានយន្តហោះបែកចាន ក្នុងខេត្តបាត់ដំបង ឡើងវិញ
ភ្នំពេញ៖ ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅ ខេត្តបាត់ដំបង នៅល្ងាចថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ ២០២០នេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាឲ្យភាគីពាក់ព័ន្ធខិតខំថែរក្សា និងរៀបចំគម្រោងពង្រីក ព្រលានយន្តហោះបែកចាន ក្នុងខេត្តបាត់ដំបង ឡើងវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យពង្រីកនិងពន្លឿន ការតភ្ជាប់ផ្លូវពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប ដោយផ្ទាល់នៅឆ្នាំ២០២១ ខាងមុខនេះផងដែរ។