នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបង្ហោះវីដេអូទាក់ទងពី ការឆ្លងនូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬCOVID-19 (មានវីដេអូ)
នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ជាថ្មីម្តងទៀតថា មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬCOVID-19 ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស មិនមែនហោះហើរក្នុងខ្យល់ទេ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាយកដ្ឋានខាងលើ បានបន្តទៀតថា ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ។
បើតាមអ្នកវិទ្យាសាស្រ្តរកឃើញថា ចំងាយខ្ទាតចេញពីមុខមនុស្សយើងចំងាយបាន ៣ហ្វីត បើគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី១ម៉ែត្រ យើងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលើផ្ទៃផ្សេងៗ ដូចជាលើតុ លើជញ្ជាំង លើបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយើងប៉ះមុខ និងច្រមុះ។
អ្នកវិទ្យាសាស្រ្តរកឃើញទៀតថា ក្នុងមួយថ្ងៃមនុស្សយើងប៉ះមុខជាមធ្យម ៦០ដង។ ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដើម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដើម ។
ដោយឡែកចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់៕
មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឬCOVID-19 ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហេីរក្នុងខ្យល់ទេ) ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ ដូចជាលេីតុ លេីជញ្ជាំង លេីបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម ៦០ដង ។ ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដេីម ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ។សូមទស្សនាវីដេអូអប់រំខ្លីរបស់អង្គការសុខភាពពិភពលោក ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Posted by នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC on Friday, March 13, 2020