ចាប់ពីថ្ងៃនេះតទៅ ក្រសួងអប់រំសម្រេចឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងរដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចេញផ្សាយ ថ្ងៃទី14 ខែមីនា ឆ្នាំ2020 (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វិស្សមកាលតូចមុនកាលកំណត់) នៅសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ សេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងអប់រំ៖