Donald Trump រងចាំលទ្ធផលតេស្ដរកកូវីដ-១៩ របស់ប្រធានាធិបតីប្រេស៊ីលដែលលោកបានចាប់ដៃ ក្រោយមន្ត្រីជំនិតរកឃើញថាមានផ្ទុកមេរោគ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនឹងដឹងនៅថ្ងៃសុក្រថាតើប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro មានផ្ទុកមេរោគកូវីដ-១៩ មែនឬយ៉ាងណា បន្ទាប់ពីអ្នកនាំពាក្យរបស់ប្រធានាធិបតីប្រេស៊ីលបានធ្វើតេស្ដវិជ្ជមានកាលពីម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail។

លោក Fabio Wajngarten អ្នកនាំពាក្យរបស់ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានធ្វើតេស្តវិជ្ជមានមេរោគកូរ៉ូណាកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីលោកបានអមដំណើរលោក Bolsonaro ក្នុងទស្សនកិច្ចមួយកាលពីចុងសប្ដាហ៍ទៅកាន់សហរដ្ឋអាមេរិក។

នាពេលបរិភោគអាហាររួមគ្នានៅឯ Mar-a-Lago ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានចាប់ដៃប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ផងដែរ។

គួរបញ្ជាក់ដែរថា បើតាមតួលេខចុងក្រោយ ប្រទេសប្រេស៊ីលបានរាយការណ៍ថាមានការឆ្លងមេរោគកូរ៉ូណាចំនួន ២៥ ករណី និងពុំមានទាន់មានករណីស្លាប់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds