មេបក្សយុវជន ចេញលិខិតឆ្លើយតបចំពោះការលើកឡើងរបស់ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជុំវិញសវនាការលោក កឹម សុខា

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញលិខិតឆ្លើយតបចំពោះ អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងសវនាការរបស់ លោក កឹម សុខា។

ក្នុងលិខិតនោះលោកបានលើកឡើងថា «ក្នុងនាមជាជនមួយរូបដែលបានចូលស្ដាប់សវនាការជំនុំជម្រះលើជនជាប់ចោទ កឹម សុខា តាំងពីចាប់ផ្ដើមលើកដំបូង និងជាបន្តបន្ទាប់ គឺខ្ញុំបានស្ដាប់ នឹងមើលឃើញទិដ្ឋភាពជាក់ស្ដែងអំពីដំណើរការជំនុំជម្រះ គឺមិនមានភាពប៉ះពាល់ដល់ ប្រទេសដទៃឡើយ ប៉ុន្តែអង្គជំនុំជម្រះនិងតំណាងអយ្យការ គឺសួរដេញដោលទៅលើជនជាប់ចោទ កឹម សុខា លើអង្គហេតុដែលលោក កឹម សុខា បានធ្វើសកម្មភាព កន្លងមក និងការថ្លែងរបស់លោក នៅក្នុងវីដេអូឃ្លីបនៅឯប្រទេសអូស្ត្រាលី ដែលមានរយៈពេលមួយម៉ោងតែប៉ុណ្ណោះ»

សូមជម្រាបថា លិខិតឆ្លើយតបរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy ដែលបានចូលស្ដាប់សវនាការ លោក កឹម សុខា ពីម្សិលមិញ បានលើកឡើងថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញាបានលើកឡើង នូវរឿងមិនពិតដែលត្រូវបានប្រឌិតរឿងទាក់ទងនឹងសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds