គាំទ្រផលិតផល«មីជាតិ»គឺគាំទ្រផលិតស្នាដៃកូនខ្មែរ និងជួយបង្កើនផលិតផលក្នុងស្រុក(មានវីដេអូ)

(ភ្នំពេញ)៖ រោងចក្រផលិតមីជាតិ នៅកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពដ៏សកម្មក្នុងការផលិតចំណីអាហារ«មីជាតិ»នៅក្នុងស្រុកដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុកក៏ដូចជាការនាំចេញទៅកាន់ទីផ្សារបរទេសផងដែរ។ រោងចក្រមីជាតិនេះ គឺជារោងចក្ររបស់ក្រុមហ៊ុន One More Manufacturing Co. Ltd ដែលមានទស្សនបង្កើតឡើង គឺស្របតាមការរីកចម្រើនសេដ្ឋកិច្ចរបស់ កម្ពុជា ខណៈដែលតម្រូវការចំណីអាហារកំពុង មាន ការកើនឡើងជាបន្តបន្ទាប់នោះ ។ គួររំលឹកថារោងចក្រផលិតមីជាតិនេះ ត្រូវបានបើកអោយដំណើរការ កាលពី ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងមក ដែលមានទីតាំងស្ថិននៅក្នុង ភូមិ ត្រពាំង ពោធិ សង្កាត់ គោក រការ ខណ្ឌ ពោធិ សែន ជ័យ រាជធានីភ្នំពេញ ។

ក្រោម ពាក្យស្លោក ថា “ មី ជាតិ ស្នាដៃ ខ្មែរ រសជាតិ ខ្មែរ ” មី ជាតិ ត្រូវបាន ផលិត ដោយមាន រសជាតិ បី ជម្រើស គឺ រសជាតិ ខ គោ រសជាតិ សាច់ជ្រូក ចិញ្ច្រាំ និង រសជាតិ ស៊ុប មាន់ ដែល រសជាតិ ទាំងបី នេះ ត្រូវបាន ឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាង ហ្មត់ចត់ បំផុត ដើម្បីឱ្យ សមស្រប ទៅតាម បែបបទ រសជាតិ ខ្មែរ និង ការពេញនិយមរបស់ ប្រជាជន ខ្មែរ ។ ការរួមផ្សំ ជាមួយម៉ាស៊ីនជប៉ុនបច្ចេកវិទ្យា ជប៉ុនព្រមទាំង វត្ថុធាតុដើម និង គ្រឿងផ្សំ ក្នុងស្រុក និង បរទេសគឺជា គុណ តម្លៃដែលក្រុមហ៊ុន ផលិត មី ជាតិបាន ប្តេជ្ញា ចិត្ត យ៉ាង ហ្មត់ចត់ ដើម្បី ធានា នូវ គុណភាព អត្ថប្រយោជន៍ និង រសជាតិ ដើម្បី ខ្មែរ ។

នេះជាពេលដ៏សមស្របបំផុតដែលកម្ពុជាគួរមាន រោងចក្រផលិតចំណីអាហារក្នុងស្រុកដើម្បីផ្គត់ផ្គង់ តម្រូវការរបស់ប្រជាជនប្រមាណជាង១៦លាន នាក់ដែលវានឹងជួយកាត់បន្ថយការពឹងផ្អែកលើចង្វាក់ផលិតកម្មរបស់បរទេស ឬប្រទេសជិតខាង។
ការបង្កើតសហគ្រាសក្នុងស្រុក ដើម្បីផលិតនូវផលិតផលដែលជារបស់ខ្លួនឯងបែបនេះ គឺកន្លងមករាជរដ្ឋាភិបាលកម្ពុជាតែងតែមានការលើកទឹកចិត្តនិងគាំទ្រជានិច្ច ពីព្រោះវាបង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។
ដូច្នេះ ដល់ពេលដែល ប្រជាពលរដ្ឋ ខ្មែរ គ្រប់ ស្រទាប់ ទាំងអស់ ចូលរួម គាំទ្រ ផលិត ផល ស្នាដៃ ខ្មែរ ដើម្បី ចូលរួមចំណែក លើកកម្ពស់ និង អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ក៏ដូចជា គាំទ្រ ផលិតផល ក្នុងស្រុក ៕

នេះជាវីដេអូបទយកការណ៍៖

កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខឥតរួញរា ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសមួយនេះឱ្យមានការរីកចម្រើនទៅមុខ។ ការបង្កើតសហគ្រាសក្នុងស្រុក (រោងចក្រផលិតមីជាតិ) គឺជាមោទភាពរបស់ជាតិដែលបានរួមចំណែកបង្កើនប្រាក់ចំណូលក្នុងស្រុក ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។

Posted by Fast News on Wednesday, March 11, 2020

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open