លោក ពេជ្រ ស្រស់ ៖ ករណីនារីម្នាក់លោតពីលើខុនដូរ សមត្ថកិច្ចគួររូតវាំងននខ្មៅឲ្យបាន ដើម្បីពង្រឹងការអនុវត្តច្បាប់កម្ពុជា
កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៏បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ព្រោះតែស្ត្រីរូបស្រស់ម្នាក់ ដែលមានឈ្មោះ ឃុន ស្រីស្រស់ បានសម្រេចចិត្ដបញ្ចប់ជីវិតរបស់ខ្លួន ដោយបានលោតពីលើអគារខុនដូមួយកន្លែង ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនោះដែរ បើយោងតាមរយៈសេចក្ដីរាយការណ៏របស់សន្ដិសុខខុនដូខាងលើ បានប្រាប់ឱ្យដឹងថា៖”ជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅខុនដូរជាន់ទី៤។ ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា៖ មុនពេលកើតហេតុ ម៉ោងប្រមាណ២ គេឃើញស្ដ្រីរងគ្រោះឡើងទៅជាន់ទី៥ ដោយដៃមានកាន់កំប៉ុងស្រាបៀរ និងកែវ ហើយក៏លោតចុះមកក្រោមតែម្ដង”។
ទន្ទឹមនឹងនេះដែរ ទាក់ទងចំពោះរឿងអត្ដឃាតខាងលើ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ពេជ្រ ស្រស់ សមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ បានធ្វើការលើកឡើងថា៖”ករណីនារីម្នាក់លោតពីលើខុនដូរ ស្លាប់ដោយមានតម្រុយភ្ជាប់ពាក់ព័ន្ធជាមួយនឹងឧកញ៉ាម្នាក់នោះគឺសមត្ថកិច្ចគួររូតវាំងននខ្មៅឲ្យបាន ដើម្បីពង្រឹងការអនុវត្តច្បាប់កម្ពុជាសម្តីមនុស្សមុនស្លា ប់ គឺជាសម្តី ដ៏មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះខ្ញុំ ស្នើសុំសមត្ថកិច្ចស្រាវជ្រាវស្វែងរកមូលហេតុ ដែលឈានដល់មាននារីម្នាក់លោតពីលើខុនដូរស្លា ប់ឲ្យបានច្បាស់លាស់ ដើម្បីបំបាត់ចម្ងល់មហាជននិងវែកមុខអ្នកធ្វើឲ្យនារីស្លា ប់នោះមកទទួលទោសតាមច្បាប់កម្ពុជា។ “
គួរបញ្ជាក់ថាកាលពីព្រឹកព្រលឹមថ្ងៃទី 11 ខែមីនាឆ្នាំ 2020 នេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចអគារខុនដូ វីហ្គេន តាមបណ្ដោយផ្លូវលេខ 99 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីគេឃើញជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ 25 ឆ្នាំបានលោតសម្លាប់ខ្លួនពីលើអគារខុនដូដោយសារមានវិបត្តិដោះស្រាយមិនចេញព្រោះមុនពេលនាងលោតសម្លាប់ខ្លួននាងបានថតវីដេអូរៀបរាប់ពីការឈឺចាប់ដោយសារ ឧកញ៉ា មួយរូបធ្វើឲ្យនាងធ្លាក់ខ្លួនដល់ថ្នាក់និង។ ក្រោយពីហេតុការណ៍កើតឡើងសពជនរងគ្រោះតែបានគេដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យភ្លាមៗក្រោយមកទើបបញ្ជូនទៅកាន់ស្រុកកំណើតរបស់អ្នកនៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីចំពោះរឿង ផ្លូវច្បាប់យ៉ាងណាគេមិនទាន់ដឹងថាយ៉ាងណាទេតែមានតែរង់ចាំការតាមដានទាំងអស់គ្នា។