នៅចិន ចំនួនអ្នកឆ្លងCOVID-19មានសរុប៨០,៧៧៨ករណី ក្នុងនោះ៦១,៤៧៥នាក់ជាសះស្បើយ និង៣,១៥៨នាក់ស្លាប់

(ប៉េកាំង)៖ បើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ ២០២០ នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៥៧៨នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយស្ថាពរឡើងវិញ។

គណៈកម្មាធិការសុខាភិបាលចិនក៏បានឲ្យដឹងទៀតថា តួលេខសរុបនៃអ្នកដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅទូទាំងប្រទេសចិនដីគោកបានកើនដល់ ៦១,៤៧៥នាក់ហើយ។ ចំនួនករណីសរុប នៃអ្នកដែលបានឆ្លងវីរុស COVID-19 ក៏បានកើនដល់ ៨០,៧៧៨ករណី ហើយក្នុងនោះអ្នកជំងឺ ៣,១៥៨នាក់បានស្លាប់។ នេះជាសញ្ញាល្អមួយសម្រាប់ប្រទេសមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds