សម្តេច៖ ចិនដើរតួនាទីសំខាន់ ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចពិភពលោកជាពិសេសនាវាចិន បានដឹកវត្ថុធាតុដើម មកដល់កំពង់ផែ ព្រះសីហនុហើយ

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាប្រទេសចិន ដើរតួនាទីសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈកម្ពុជាក៏ត្រូវការវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ វិស័យកាត់ដេរ ជាពិសេសនាវាចិន បានដឹកវត្ថុធាតុដើម មកដល់កំពង់ផែ ព្រះសីហនុហើយ ។

សម្តេចតេជោបានទៀតថាបញ្ជាក់ថា នៅពេលនេះ យើងមាននាវាចំនួន០៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមមកមកប្រើប្រាស់ក្នុងរោងចក្រនៅកម្ពុជា ដើម្បីអោយបងប្អូនកម្មករកម្មការិនីបានបន្តការពារនៅក្នុងរោងចក្របន្តទៀត។

ក្នុងនោះគឺមាន៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និង ២គ្រឿងទៀតចតនៅកំពង់ផែវៀតណាមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង។

សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត។

សូមអរគុណមិត្តចិនរួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជាអោយបានទាន់ពេលវេលា៕

Image may contain: night, outdoor and waterImage may contain: sky and outdoorImage may contain: night

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds