គ្រូពេទ្យនៅសៀមរាប បានបដិសេដព័ត៌មានថាបុរសកើតជំងឺ Covid-១៩ រត់ចេញពីពេទ្យ ( មានវីដេអូ )
សៀមរាប៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរឿង ពីបុរសជនជាតិខ្មែរម្នាក់ដែលសនិដ្ឋានថា លោកបានផ្ទុកវីរុស Covid-១៩ បានរត់គេចខ្លួន តែនៅខាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបាន បានធ្វើការបដិសេធនៅរឿងមួយនេះទាំងស្រុងលើករណីបុរសផ្ទុកវីរុស Covid-១៩ រត់ចេញពីមន្ទីរពេទ្យ មិនព្រមទទួលការព្យាបាល។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ មានអ្នកលេងបណ្ដាញអ៊ីនធើណែតជាច្រើនបាននាំគ្នាចែករំលែកព័ត៌មានមិនពិតពីករណី បុរសជនជាតិខ្មែរម្នាក់អាយុ ៣៨ឆ្នាំ ដែលផ្ទុកវីរុស Covid-១៩ បានរត់ចេញពីមន្ទីរពេទ្យ ក្នុងនោះដែរខាងប្រធាននៃមន្ទីរពេទ្យខេត្តសៀមរាប បានបង្ហោះវីដេអូបំភ្លឺរឿងរ៉ាវយល់ច្រឡំទាំងនោះ ដោយបុរសដែលបានផ្ទុកវីរុស Covid-១៩ រូបលោកមិនបានរត់ចេញទៅណា គឺស្ថិតនៅបន្ទប់ដាច់ដោយឡែកពីគេនោះដដែល។
ជាក់ស្ដែក បើមើលតាមវីដេអូជិតមួយនាទី ដែលបង្ហោះដោយ ប្រធានសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ កាលពីយប់មិញនេះ បានឲ្យដឹងថា បុរសអាយុ ៣៨ឆ្នាំដែលជាអ្នកជំងឺមិនបានរត់គេចខ្លួនអ្វីនោះឡើយ រូបគេនៅតែក្នុងបន្ទប់ ដែលស្ថិតនៅបន្ទប់លេខ ៤នោះដដែល ដោយក្រោមការមើលថែដោយ ពីគ្រូពេទ្យនៅទីនោះផ្ទាល់ផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖