នៅសហរដ្ឋអាមេរិក ចំនួនអ្នកឆ្លង COVID-19កើនដល់ ២២៨នាក់, ស្លាប់១៤នាក់

វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ២២៨នាក់ ហើយអ្នកជំងឺ១៤នាក់ បានបាត់បង់ជីវិត។

បើតាម CDC ក្នុងចំណោម អ្នកឆ្លង ២២៨នាក់ខាងលើ មាន៤៩នាក់ធ្វើមាតុភូមនិវត្តន៍ពីបរទេស ដោយមាន៣នាក់ មកពីទីក្រុងវូហាន និង៤៦នាក់ ចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន។ ចំណែកឯ ១៧៩នាក់ផ្សេងទៀត ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 នៅលើទឹកដីអាមេរិក។

ខាងក្រោមនេះគឺជាករណីឆ្លង១៧៩ នៅទូទាំងរដ្ឋចំនួន១៩ របស់សហរដ្ឋអាមេរិក៖

1. Arizona: 2
2. California: 49 (including 1 death)
3. Colorado: 2
4. Florida: 4
5. Georgia: 2
6. Illinois: 5
7. Maryland: 3
8. Massachusetts: 3
9. Nevada: 1
10. New Hampshire: 2
11. New Jersey: 2
12. New York: 22
13. North Carolina: 1
14. Oregon: 3
15. Rhode Island: 2
16. Tennessee: 1
17. Texas: 4
18. Washington state: 70 (including 13 deaths)
19. Wisconsin: 1

ប្រភព៖ CNN (ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០)

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds