គ្រូពេទ្យខ្មែរជាច្រើននាក់ ចាប់ផ្ដើមហ្វឹកហាត់ប្រើឯកសណ្ឋាន ត្រៀមប្រយុទ្ធវីរុស Covid-19

(បាត់ដំបង)៖ ដើម្បី​ត្រៀម​ឆ្លើយតប​ទៅ​នឹង​ការ​ចម្លង​មេរោគ​កូ​រ៉ូ​ណា COVID-19​នៅ​កម្ពុជា​នោះ​ មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក​គ្រូពេទ្យ​របស់​ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​៤ ទី​៥ ខែ​មីនា ឆ្នាំ​២០២០។តាមរយៈទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តបាត់ដំបង បានបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យរបស់ខ្លួនជាច្រើននាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវីរុស Covid-19 ។ ក្នុងនោះគ្រូពេទ្យគ្រប់រូបតម្រូវឱ្យស្លៀកឯកសណ្ឋានការពារ ជាមួយនឹងកាហ្វឹកហាត់ប្រើសម្ភារៈផ្សេងៗទៀត ។ នេះជាការបណ្ដុះបណ្ដាលទ្រង់ទ្រាយធំមួយនៃមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹង Covid-19 ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open