ប្រតិភូកម្ពុជាចូលរួមអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ នៅទីស្នាក់ការកណ្តាលនៃសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ
ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ម៉ោង 06::48 AM
(ភ្នំពេញ)៖ នៅអាកាសយាន្តអន្តរជាតិភ្នំពេញ រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ លិកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណប្រតិភូ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ នៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
បន្ទាប់មកលោកបណ្ឌិតរដ្ឋមន្ត្រី និងគណប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តដំណើរ ទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកំសាន្តសប្បាយរីករាយជាមួយបងប្អូនពលករ និស្សិត ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅទីនោះ នាឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣៕
អត្ថបទ៖ រតនៈ