ពលរដ្ឋ ៧០គ្រួសារ បានតវ៉ាដោយសារតែ លោក ព្រាប សុវត្តិ ដើម្បីប្រយោជន៍ខ្លួន បិទផ្លូវសាធារណៈ និងបង្កការរំខានដល់ពលរដ្ឋ ថែមទាំងមិនបានមកចូលរួមដោះស្រាយថែមទៀតផង

(ភ្នំពេញ)៖ តំណាង ប្រជាពល រដ្ឋប្រមាណ ជាង ៧០គ្រួសារមកពី ភូមិច្រេស សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ បានឲ្យ ដឹងថា អ្វីដែល ពួក គាត់ ផ្ទុះការ តវ៉ាសុំឲ្យ អាជ្ញា ធរ ជួយ ដោះ ស្រាយ នោះ គឺដោយសារ តែពួក គាត់ក្តៅ ក្រហាយ នឹង បុគ្គលម្នាក់ ឈ្មោះ ព្រាប​ សុវតិ្ថដែល ជាតារា​ចម្រៀង ដ៏ល្បី ឈ្មោះ តែងតែបង្កការរំខានដល់ពួកគាត់ស្ទើរ រៀងរាល់ថ្ងៃ។

ដូច្នេះហើយ ពួកគាត់ ស្នើសុំអាជ្ញាធរមូល ដ្ឋានជួយដោះ ស្រាយ ជាមួយ លោក ព្រាប សុវត្ថិ មាន៤ ចំណុច គឺ

១​ – ឈប់ ឲ្យគាត់ធ្វើ របងបំពាន លើផ្លូវ​សា ធារណៈ​

២​ – ឈប់ ធ្វើរោង ឈើ បិតផ្លូវ

៣​ – ឈប់ ចត រថយន្ត​ បិតផ្លូវ​ គ្មាន សណ្តាប់ ធ្នាប់

៤​ – ឈប់ រោទិ៍ សំឡេង រថយន្ត លាន់ ខ្លាំង ដេក ពួន មិន បាន។

ពាក់ព័ន្ធករណីនេះ លោក ម៉ូវ ម៉ានិត អភិបាល នៃ គណៈ អភិបា ល ខណ្ឌ សែន សុខ បានឲ្យ ដឹងថា លោក បានឲ្យ មន្ត្រី របស់ លោក អញ្ជើញ បងប្អូនប្រជា ពលរដ្ឋដែលជាតំណាងមក សាលាខណ្ឌដើម្បីដោះស្រាយ ហើយនៅ រសៀលថ្ងៃ ខែ ឆ្នាំដដែលនេះខណៈដែលភាគីលោក ព្រាប សុវត្ថិ មិនមាន តំណាង ចូលរួម ដោះ ស្រាយ តែលោក អភិបាលខណ្ឌ សន្យាថា នឹងរក ដំណោះ ស្រាយ ជូនប្រជា ពលរដ្ឋ ដែលមក តវ៉ាឲ្យ ខាងតែបាន ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds