សម្តេចតេជោ បានជំរុញដល់កម្មវិធីទេសចរណ៍ក្នុងស្រុក និងអញ្ជើញប្រជាពលរដ្ធទៅកំសាន្តសប្បាយក្នុងបុណ្យទន្លេនៅខេត្តបាត់ដំបង

នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខភិបាល នៅសណ្ធាគារសុខា ថ្ងៃទី ៤ ខែ មីនា រសៀលនេះ សម្តេចតេជោនាយករដ្ធមន្រ្តី បានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០ ខាងមុខនេះ យើងត្រូវរៀបចំអង្គរសង្រ្កាន្តឡើងវិញដើម្បីផ្តល់ការកំសាន្តសប្បាយដល់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ធ ហើយទន្ទឹមនឹងនោះ គឺដើម្បីអោយក្រុមហ៊ុននានាទទួលបាននូវផលនិងចំណូលពីកម្មវិធីទាំងនេះផងដែរ។

ចាប់ពីថ្ងៃទី ១៣ -១៥ ខែ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង។ នៅថ្ងៃទី ១៤ មីនា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្រាកនៅក្នុងខេត្តបាត់ដំបងមួយយប់ មុននឹងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទន្លេនៅថ្ងៃទី ១៥ មីនា។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ធ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករទាំងអស់គ្នានៅក្នុងថ្ងៃបុណ្យទន្លេចាប់ពីថ្ងៃទី ១៣-១៥ មីនា ២០២០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds