ប្រទេស និងតំបន់រហូតដល់ ៩១ បានដាក់បំរាមធ្វើដំណើរលើកូរ៉េខាងត្បូង
សេអ៊ូល៖ ប្រទេសនិងតំបន់សរុបចំនួន ៩១ កំពុងរៀបចំផែនការ ឬដាក់បំរាមហាមចូល ឬធ្វើឱ្យដាច់ពីគ្នា នូវភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ពោល គឺកើនឡើងចំនួន ៨ ពីមួយថ្ងៃមុនបើទោះបីជាទីក្រុងសេអ៊ូល ជំរុញឱ្យទប់ស្កាត់នូវអ្វីដែលខ្លួនហៅថា វិធានការរឹតត្បិតក៏ដោយ។
ចំនួននៃការឆ្លងមេរោគអេអាយឌីអាយ ១៩ នៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ៥.១៨៦ នាក់ដោយមានអ្នកស្លាប់ ៣១ នាក់ ដោយសារប្រទេសនេះ បានបង្កើនល្បឿននៃអ្វីដែលហៅថា ការធ្វើតេស្ដប្រកបដោយតម្លាភាព និងបើកចំហនៅក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីទប់ស្កាត់វីរុស៕