រដ្ឋមន្រ្តីសុខាភិបាល៖ អ្នកជំងឺលើស៨០ភាគរយ ពេញចិត្តនឹងសេវាសុខាភិបាល ក្នុងឆ្នាំ២០១៩
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩របស់ក្រសួងសុខាភិបាល ដែលមានសម្តេចនាយករដ្ឋមន្រ្តី ចូលរួមធ្វើជាអធីបតី នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ លោករដ្ឋមន្រ្តីសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងដូច្នេះថា៖« អតិថិជនលើសពី៨០ភាគរយ ដែលបានប្រើប្រាស់សេវាមន្ទីរពេទ្យបង្អែកគ្រប់កម្រិត និងមណ្ឌលសុខភាពនៅទូទាំងប្រទេស បានពេញចិត្តនឹងសេវាសុខាភិបាល ក្នុងត្រីទី៤ ឆ្នាំ២០១៩» ។ នេះជាលទ្ធផលល្អមួយ បញ្ជាក់ពីការប្រឹងប្រឹងរបស់រដ្ឋមន្រ្តី បុគ្គលិកសុខាភិបាលគ្រប់ជំនាញ ជាពេសេសគ្រូពេទ្យ និងការលើកកម្ពស់គុណភាពនិងការគ្រប់គ្រងសេវាសុខភាព។
លោកបន្តថា ឆ្នាំ២០២០ អត្រាអ្នកស្លាប់ ពេលទៅព្យាបាល បានធ្លាក់មកនៅត្រឹម ០,៦២ភាគរយ ដែលទាបជាង២០១៨ ដែលមានអត្រាអ្នកស្លាប់ ០,៧០ភាគរយ៕ (ដោយ៖ ស៊ាងម៉ី)