សម្តេចតេជោ បានបញ្ជាឲ្យស្ថាប័នរដ្ឋ កាត់បន្ថយការចំណាយ ៥០% ដើម្បីទប់ទល់ឥទ្ធិពលមេរោគកូវីដ១៩
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យស្ថាប័នរដ្ឋទាំងអស់ កាត់បន្ថយការចំណាយ៥០% ដើម្បីទប់ទល់ឥទ្ធិពលមេរោគកូវីដ១៩ និងសន្សំសំចៃថវិកាជាតិ។
ចំពោះការដ្ឋានដែលមិនទាន់បានបើកនោះទេ ត្រូវពន្យារពេលសិន លើកលែងតែការដ្ឋាន ដែលមានហិរញ្ញប្បទាន ឬជំនួយពីបរទេស។