ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យា​ចំនួន៤​នាក់​ ក្នុងករណី​ចាប់ជំរិត​នៅ​ប្រទេស​វៀតណាម​

​ភ្នំពេញ​ ៖​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ សហការ​ ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម​ ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ ជនជាតិ​នី​ហ្សេ​រី​យា​៤​នាក់​ ករណី​ចាប់ជំរិត​នៅ​ប្រទេស​វៀតណាម​ កាលពី​ទី​២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១២​និង​២០​នាទី​ ។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​លោក​ សេង​ ហៀ​ង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ឆែកឆេរ​ទីតាំង​ខុន​ដូរ​ឈ្មោះ​ មេ​ហ្សុ​ង​រូ​ប៊ី​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ ឆេ​ ទ​យិ​ន​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ជនជាតិ​កូរ៉េ​ មុខរបរ​ បើក​សាលារៀន​ ស្ថិត​នៅ​ផ្លូវ​ ឌួ​ង​ ងៀប​ ក្រុម​ទី​៤​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ជា​លទ្ធផល​ត្រួតពិនិត្យ​ឆែកឆេរ​ បាន​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យា​ ចំនួន​០៤​នាក់​ ពាក់​ព​ន្ធ័​ករណី​ករណី​ចាប់ជំរិត​នៅ​ប្រទេស​វៀតណាម​ និង​សម្ភារៈ​ដកហូត​រួម​មាន​ ៖​ លិខិតឆ្លងដែន​០៣​ក្បាល​ ,​ កុំព្យូទ័រ​យួរដៃ​០៤​គ្រឿង​ ,​ ទូរស័ព្ទ​ដៃ​០៨​គ្រឿង​ ,​ ស៊ី​មកា​ត​មួយ​ចំនួន​ ,​ ខ្សែ​លោហធាតុ​ ពណ៌​លឿង​ ០១​ ខ្សែ​ ,​ លុយ​រៀល​១៥.០០០​រៀល​ និង​លុយ​ដុល្លា​៥​ដុល្លារ​ ,​ កាបូប​ចំនួន​០២​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​ បញ្ជូន​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds