ក្រុមហ៊ុនស្រាបៀរ Corona ខាតលុយ១៧០លានដុល្លារ ដោយសារឈ្មោះដូច វីរុសកូរូណា
“ក្រុមហ៊ុនផលិតភេសជ្ជៈធំជាងគេលើពិភពលោក Brewer Anheuser-Busch InBev ដែលស្ថិតនៅពីក្រោយប្រ៊េនល្បីៗ ដូចជា Corona និង Budweiser ព្រមទាំង Stella Artois ផងបានប្រកាសពីការខាតបង់ជាច្រើនរបស់ក្រុមហ៊ុនចំពោះ សា្រ បៀ ប្រ៊េន Corona នេះ បន្ទាប់ ពីវីរុសផ្លូវដង្ហើមប្រភេទថ្មី Covid-19 បានរីករាលដា លទៅ ពាស ពេញពិភពលោក ។
គិតត្រឹម២ខែដំបូងក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនស្រាបៀនេះ បានខាតលើប្រាក់ចំ ណេញរបស់ខ្លួនប្រមា ណ ១៧០ លានដុល្លារ។ ជាមួយគ្នានោះ ដែរ តម្រូវការទីផ្សារ នៅក្នុងប្រទេសចិនបា នធ្លាក់ចុះ យ៉ាងខ្លាំង ខណៈដែល វីរុស COVID-19 បាន ចា ប់ផ្ដើមផ្ទុះខ្លាំង នៅអំឡុងពេ លបុណ្យចូលឆ្នាំប្រពៃណីចិន ព្រោះជា រៀងរា ល់ឆ្នាំក្រុមហ៊ុន ផលិតស្រាបៀរCorona អាចរកចំ ណូល ពីការនាំចូលស្រានៅក្នុងប្រទេសចិន បានដ ល់ទៅរាប់ លានដុល្លារ ។
បើផ្អែកទៅលើទិន្នន័យនៅលើ Google បានបញ្ជាក់ថា កាលពីខែមករាកន្លងទៅ មានចំនួនអ្នកចូលស្វែងរកពាក្យគន្លឺះទំនាក់ទំនងរវាងស្រាបៀ Corona និង វីរុសកូរ៉ូណា កើនឡើងរហូតដល់ ១១០០ ភាគរយ ដែលតាមពិតទៅវាពិតជាគ្មានទំនាក់ទំនងជាមួយគ្នានោះឡើយ ៕