សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្តក្នុងស្រុកនិងរកមគ្គុទេសក៍ទេសចរណ៍ដើម្បីជួយដល់វិស័យទេសចរណ៍យើង

ភ្នំពេញ )៖ ក្នុង ពិធី ចែក សញ្ញាបត្រ ដល់ និស្សិត បញ្ចប់ ការសិក្សា របស់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នា ព្រឹក ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស អំពាវនាវ ដល់ ប្រជាពលរដ្ឋ ខ្មែរ សូម បង្វែរ ការធ្វើដំណើ រ កម្សាន្ត នៅក្រៅ ប្រទេស មកជា ការដើរ លេង ក ម្សា ន្ត នៅក្នុង ស្រុក តាម រមណីយដ្ឋាន ប្រាង្គ ប្រាសាទ នានា ក្នុងប្រទេស កម្ពុជា យើង ហើយ អាច រក មគ្គុទេសក៍ ទេសចរ ដើម្បី រៀបចំ បង្ហាញ ពី ប្រវត្តិ ប្រាសាទ និង រមណីយដ្ឋាន នានា របស់ យើង ព្រមទាំង បង្កើតការងារដល់ មគ្គុទេសក៍ទេសចរផងដែរ ។

សេចក្តីអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានធ្វើឡើងដើម្បី ជួយ ដល់វិស័យទេសចរណ៍ កម្ពុជា យើង ដែល កំពុង រង ផលប៉ះពាល់ ដោយ ជំងឺ កូ រ៉ូ ណា ឬ ខូ វីត ១៩ ។

ជាមួយនឹង ការអំពាវនាវ ដល់ ប្រជាពលរដ្ឋ ខ្មែរ ឲ្យ ដើរលេងកម្សាន្តក្នុងស្រុកកាន់តែច្រើន នាពេលនេះ សម្តេច តេ ជោ ក៏បាន អំពាវនាវ ដល់ ម្ចាស់ សណ្ឋាគារ ភោជនីយដ្ឋាន ពិសេសសណ្ឋាគារ ផ្កាយ ៤ផ្កាយ៥សូ បញ្ចុះតម្លៃ ពី ៣០ ទៅ ៥០% ដើម្បី ឲ្យ ប្រជាពលរដ្ឋ ខ្មែរ យើងបានសាកសម្រាក លេង ដើម្បីឲ្យស្គាល់សណ្ឋាគារទំនើបៗទាំងនោះ ៕

Image may contain: 1 person, text

Image may contain: 11 people, text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds