HOT NEWS: អ៉ីតាលីកើនចំនួនករណីអ្នកឆ្លង COVID-19 នៅលើស១,០០០នាក់ និងស្លាប់២៩នាក់

(រ៉ូម)៖ ក្រសួងសុខាភិបាលអ៉ីតាលីនាសៅរ៍សប្តាហ៍នេះបានឲ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីតាលីបានកើនឡើង លើសពី១,០០០នាក់ហើយ ខណៈដែលតួលេខអ្នកស្លាប់បានកើនដល់២៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអ៉ីតាលី គិតចាប់តាំងពីការរីករាលដាលនៃជំងឺ COVID-19 បានចាប់ផ្តើមឡើង នៅក្នុងប្រទេសអឺរ៉ុបមួយនេះកាលពីប្រមាណជាមួយសប្តាហ៍មុន តួលេខករណីឆ្លង COVID-19 បានកើនដល់១,១២៨ករណី នៅ ត្រឹមថ្ងៃសៅរ៍ ខណៈកាលពីថ្ងៃសុក្រមានចំនួន៨៨៨ករណី។ រីឯចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺនេះ បានកើនដល់២៩នាក់។

គួរជម្រាបថា គិតត្រឹមថ្ងៃសៅរ៍ដដែល អ្នកជំងឺសរុប១,០៤៩នាក់ កំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ស្របពេលដែល អ្នកជំងឺមួយចំនួន ប៉ុណ្ណោះបានជាសះស្បើយឡើងវិញ ហើយចេញពីពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open