លោក ពេជ្រ ស្រស់ កើតអីអញ្ចេះស្រាប់តែទៅរកពេទ្យ ដើម្បីពិនិត្យរកមើលមេរោគកូរ៉ូណា…..?

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជាកាលពីពេលកន្លងទៅលោកបានចុះបេសកម្មនៅ​ឯខេត្តកំពង់សោម ស្រាប់តែលោកបានមកដល់ភ្នំពេញវិញស្រាប់តែលោក​ មានអាការៈ ក្តៅខ្លួន ផ្តាសាយ ឈឺបំពង់ក ក្អក និងល្វើយខ្លួន តែម្តង។

ដោយកាលពីល្ងាចមិញនេះលោកបានបង្ហោះក្នុងគណនីហ្វេសបុករបស់លោកថា៖ មិននិយាយលេងទេ ស្អែកគឺខ្ញុំណាត់ពេទ្យរួចហើយ ដើម្បីទៅតេស្តរកមើលមេរោគកូរ៉ូណា វាមិនកើតអ្វីនោះទេប៉ុន្តែក៏ត្រូវឲ្យច្បាស់ផងដែរ ពីព្រោះអាការៈខ្ញុំដាក់ថ្នាំមិនត្រូវទាល់តែសោះ។

លោកបានបន្តទៀតថាក្តៅខ្លួន ផ្តាសាយ ឈឺបំពង់ក ក្អក និងល្វើយខ្លួន ដើម្បីច្បាស់លាស់ត្រូវទៅពិនិត្យរកមេរោគកូរ៉ូណា ទើបគេងលក់ស្រួល។

នៅក្នុងសំណេរនោះផងដែរលោកបានបញ្ជាក់ទៀតថា៖ខ្ញុំមានអាការៈបែបនេះគឺក្រោយពីខ្ញុំត្រឡប់មកពីគេងនៅសណ្ធាគារឯករាជ្យ ឯ ខេត្តព្រះសីហនុវិញកាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

Image may contain: 1 person, sittingImage may contain: 1 person, ocean, sky, outdoor, water and natureImage may contain: 1 person, standing

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds