ម្តាយ សុវត្ថិឌី ធារិកា ទម្លាយខ្ទេច​គ្មានសល់​រឿងដើរតាមស្អិតកូន​ស្រី​គ្រប់កម្មវិធី

ភ្នំពេញ ៖ បើទោះបីជាមិនទាន់​មានផលិតកម្ម​ជាផ្លូវការ​សម្រាប់ជ្រកកោន និង​ផលិត​បទចម្រៀង​ឲ្យនោះ ប៉ុន្តែ សុវត្ថិឌី ធារិកា ហាក់​នៅតែមានប្រជាប្រិយ​ភាព​ រហូត​សូម្បី​អ្នកគាំទ្រ​ខ្លះ​លើកឡើង​ទាំង​ភ្ញាក់ផ្អើលថា «តាម​កម្មវិធីធំៗ ដូចអត់សូវ​បាត់​មុខ ចែកា សោះ»។

យ៉ាងណាមិញ​ជាមួយវត្តមាន​អតីតបេក្ខជន Cambodian Idol រូបនេះ​ពេល​ទៅច្រៀង ឬសម្តែង​នោះ គេតែងឃើញ​ម្តាយ​រូបស្រស់​របស់នាង​តាមស្អិត​កូនស្រីជានិច្ច រហូត​អ្នកខ្លះ​ដាក់ការសង្ស័យ​ថា «មកពីខា្លចមាន​កន្លង់​ទាំងពួង​មក​រោមឆក់ស្នេហ៍ហើយ» ប៉ុន្តែ​នាជំនួប​ជាមួយ តារាញូស៍ ម្តាយ​របស់​ ធារិកា បាន​ប្រាប់​ដោយច្បាស់ៗបដិសេធភ្លែត​ថា «មិនមែន​មក​ពីហេតុ​ផលហ្នឹងទេ»។

ពេលសួរ​បញ្ជាក់បន្ថែម​ឲ្យកាន់តែជាក់ពីមូលហេតុខ្លួនតែងដើរតាមកូននោះ​​អ្នកម្តាយ​តារា​ចម្រៀង​រាងស្តើង វ័យទើប២១រូបនេះ បានបន្តដោយស្នាមញញឹម​ និងអៀនតិចៗជំនួសកូន​ថា «តាមពិត​មកពី អាកា មិនទាន់សូវចេះតុបតែង និងរៀបចំខ្លួនប៉ុណ្ណោះ ចឹងហើយ​ទើបគាត់​ជាម្តាយ​មកតាម​ដើម្បីទទួលខុសត្រូវរឿងនេះ គិតទៅ អាកា អាយុ២០ស្តើងហើយ តែ​​ដូច​មិនទាន់​ជា​ចំណាប់​ខាង​ហ្នឹង​តែម្តង គាត់មិនដែលខ្វល់ទេ​រឿង​ស្នេហា ស្នេហ៍ហឺត​អីហ្នឹងនោះ ចឹងពួកគាត់ជាឪពុកម្តាយមិនបានខ្វល់ទេ ហើយទុកចិត្ត​លើកូនស្រីសំណព្វ​នេះណាស់»។

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds