រកឃើញមូលហេតុនៃការឆេះស្ពាន ចូលទៅកាន់ផ្ទះលោក បេន គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូលដ្ឋានផ្ទាល់តែម្តង ហើយមូលហេតុដែលដុតនេះគឺដោយសារតែ
ដូចដែរប្រិយមិត្តបានស្គាល់រួចមកហេីយ លោក បេន ដែលជាជនបរទេសមួយរូបរួមជាមួយក្រុមគ្រួសារ បានសម្រេចចិត្តចាកចេញពីប្រទេសកំណេីតរបស់ខ្លួនដែលជាប្រទេសទំនេីប និងជាមហាអំណាចពិភពលោក មករស់នៅក្នុងព្រៃជ្រៅ ដេីម្បីជួយអភិរក្សទៅដល់សត្វព្រៃ និងការពារព្រៃឈើ ដែលកំពុងតែទទួលរងនូវការកាប់បំផ្លាញនាពេលបច្ចុប្បន្ននេះ។
ដោយឡែក អ្វីដែលគួរឲ្យបារម្ភនោះ ទន្ទឹមនឹងកិច្ចការងារក្នុងការការពារព្រៃឈើនេះដែរ ស្រាប់តែកាលពីម្សិលមិញ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ចាន់ទី សុធី បានមានការបញ្ជាក់ឲ្យដឹងថា ស្ពានចូលផ្ទះលោក បេន ដែលមកពីសៀមរាប និងព្រះវិហារ ត្រូវគេដុតអស់ទាំងពីរហើយ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់លោក តាន់ គីមសួរ ដែលនៅមុននេះបន្តិច បានធ្វើការបញ្ជាក់ឲ្យដឹងថា៖«រកឃើញមូលហេតុនៃការឆេះស្ពានហើយ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូលដ្ឋាផ្ទាល់តែម្តង។ មានសត្វស្កាមួយក្បាលរត់ចូលទៅពួនក្នុងប្រឡោះស្ពាន ដោយសារតែគ្មានវិធីអីចាប់សត្វស្កានោះបាន លោកប៉ូលិសក៏សម្រេចចិត្តដុតស្ពានបណ្តេញសត្វស្កានោះឲ្យចេញតែម្តង។ គំនិតដែលមានការឆ្នៃប្រឌិតបំផុត»។
សូមជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបថា លោក បេន ជាមួយក្រុមគ្រួសារបានមករស់នៅលេីទឹកដីប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគាត់កំពុងតែរស់នៅក្នុងព្រៃជ្រៅមួយក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដេីម្បីចូលរួមអភិរក្សដល់សត្វព្រៃ និងការពារព្រៃឈេី។