ផ្ទុះការរិះគន់ខ្សែភាពយន្តថៃ ដែលបានប្រើប្រាស់រចនាបទខ្មែរ ចម្លាក់នៃប្រាសាទអង្គរវត្ត ជាពិសេសការប្រើប្រាស់ឆាយាល័ក្ខណ៍នៃ សម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី

តាំងពីដើមរៀងមក ប្រទេសថៃមិនដែលបញ្ឈប់ចិត្ដគំនិតរបស់ខ្លួន ដែលចង់លេបយកវប្បធម៌ដ៏ចំណាស់របស់ប្រទេសខ្មែរយើងនោះឡើយ ដែលជារឿយៗយើងតែងតែឃើញប្រទេសមួយនេះ បានកំពុងតែបង្ហាញអំពីមហិច្ឆតា និងសកម្មភាពផ្សេងៗជាច្រើនទៀតរបស់ខ្លួន ដូចជាល្ខោនខាលជាដើម។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ប្រជាជនកម្ពុជា មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះខ្សែភាពយន្ដរឿងភាគថៃមួយ ដែលមានចំណងជើងថា “អសូរភីត” បានប្រើប្រាស់រចនាបទខ្មែរចម្លាក់ នៃប្រាសាទអង្គរវត្ត ប្រាង្គប្រាសាទរបស់ខ្មែរ ហើយជាពិសេស គឺថែមទាំងបានប្រើប្រាស់ឆាយាល័ក្ខណ៍ នៃសម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី សម្តេចទេពនាដវដ្តីឯក ម្ចាស់ម៉ែជាទីសាការៈ ក្នុងខ្សែភាពយន្តមួយនេះថែមទៀតផង។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក វប្បធម៌ខ្មែរ Khmer culture បានលើកឡើងថា៖”យើងខ្ញុំជំនួសមុខឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស! សូមទាមទារឱ្យថៅកែចាងហ្វាង ដែលបានផលិតខ្សែភាពយន្តរឿង អសូរភីត ឬ อสรพิษ Asoraphit បកស្រាយអោយច្បាស់ពីការប្រើប្រាសរចនាបទខ្មែរ ចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាង្គប្រាសាទរបស់ខ្មែរ នៅខេត្ត បច្ចឹមបុរីជាពិសេសការប្រើប្រាស់ឆាយាល័ក្ខណ៍ នៃសម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី សម្តេចទេពនាដវដ្តីឯក ម្ចាស់ម៉ែជាទីសាការៈ ក្នុងខ្សែភាពយន្តមួយនេះ! យើងខ្ញុំត្រូវការការបកស្រាយឲ្យបានច្បាស់ពីការរំលោភសិទ្ធិ និងការធ្វើដូច្នេះ ពីចាងហ្វាងនិងអ្នកនិពន្ធរឿង អសូរភីត មួយនេះ! សូមអរគុណទុកជាមុន សម្រាប់ការបកស្រាយបញ្ជាក់ជូនដល់ប្រជាជនកម្ពុជា”។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds