ម៉ាឡេស៊ីបានប្រកាសថា ស្រ្តីជនជាអាមេរិក ដែលចាកចេញពីនាវា Westerdam ពេលនេះបានព្យាលសះស្បើយហើយ

តាមការចុះផ្យាយរបស់ The Straits Times នាថ្ងៃអង្គារ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកដំណើរលើនាវាអាមេរិក MS Westerdam ដែលត្រូវបានម៉ាឡេស៊ីរកឃើញថា ឆ្លងវីរុសកូរ៉ូណា COVID-19 ពេលនេះបានជាសះស្បើយហើយ។ ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា ស្ត្រីអាយុ ៨៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តសាកល្បងម្តងហើយម្តងទៀត លើវីរុស COVID-19 ហើយលទ្ធផលបង្ហាញថាគាត់រួចផុតពីវីរុសហើយ។ គាត់ត្រូវបានតេស្ដអវិជ្ជមានចំពោះវីរុស ប៉ុន្តែនៅស្ថិតក្រោមការតាមដានបន្តទៀត ព្រោះគាត់នៅមានចេញរោគសញ្ញា។

លោក Wan Azizah បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា៖ “នៅពេលដែលគាត់រួចផុតពីអាការៈរោគ គាត់អាចត្រូវបានរំសាយចេញពីមន្ទីរពេទ្យ”។ រំលឹកដែរថា ស្ត្រីរូបនេះ និងប្តីរបស់គាត់ ដែលមានអាយុ ៨៥ឆ្នាំ បានធ្វើដំណើរកម្សាន្តលើនាវាឈ្មោះ MS Westerdam ដែលបានចុះចតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីសប្តាហ៍មុន។ ប្ដីប្រពន្ធគូនេះបានហោះហើរចេញពីកម្ពុជាទៅទីក្រុងគូឡាឡាំពួ ជាមួយអ្នកដំណើរ ១៤៥នាក់ ផ្សេងទៀតរបស់នាវាទេសចរណ៍នោះ ប៉ុន្តែពេលនោះអ្នកទាំង ២ មានចេញរោគសញ្ញា។

ការធ្វើតេស្តចំនួន ២លើក បានបង្ហាញថា ស្ត្រីជាប្រពន្ធវិជ្ជមានចំពោ COVID-19 ហើយបន្ទាប់មកគាត់ត្រូវបានគេដាក់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយ នៅឯមន្ទីរពេទ្យ Sungai Buloh ។ ប្តីរបស់គាត់បានធ្វើតេស្តអវិជ្ជមានចំពោះវីរុស ប៉ុន្តែគាត់បានជ្រើសរើសស្នាក់នៅ និងកំដរប្រពន្ធរបស់គាត់នៅមន្ទីរពេទ្យ៕ប្រភព៖ straitstimes

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open