ក្រសួង​ព្រមាន​​ចាត់វិធានការ​តាម​ផ្លូវច្បាប់អ្នកដែលយក​បទ​ចម្រៀង​​​ជា​មរតក​ដើមទៅកែអត្ថន័យ

(​ភ្នំពេញ) ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​​លិខិត​ជូនដំណឹង​ជា​ថ្មី ដោយ​បាន​ស្នើ​ឲ្យ​បណ្តាល​ផលិតកម្ម និង​អ្នកសិល្បៈ​មួយ​ចំនួន​ឲ្យ​បញ្ឈប់​ការ​យក​បទ​ចម្រៀង​​ដែល​ជា​មរតក​ដើម និង​ទទួល​បានការ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ពី​ម្ចាស់​ដើម និង​គ្រួសារ មក​ច្រៀង​ឡើង​វិញ ដោយ​មិន​មានការ​អនុញ្ញាត្ត​។

ក្រសួង​ក៏​បាន​ព្រមាន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្នុង​ករណី​ដែល​អ្នក​ពាក់ព័ន្ធ​ទាំង​អស់នោះ​នៅ​តែ​បំពាន និង​មិន​ស្តាប់​តាម​ការ​ណែនាំ​ពី​ក្រសួង​ផ្ទុយ​នឹង​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល ដែល​ប្រកាស​ឲ្យ​ប្រើ​តាម​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៣០៣/០០៨ ចុះ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០០៣​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​កន្លង​មក ក្រសួង​បាន​ពន្យល់​ណែនាំ និង​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែលជា​ច្រើន​លើក​ក៏​ដោយ ក្រសួង​នៅ​តែ​សង្កេត​ឃើញ​បណ្តា​អង្គភាព​ទូ​ផ្សាយ ក្រុមហ៊ុន​ផលិតកម្ម និង​បុគ្គល​មួយ​ចំនួន​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស បាន​និង​កំពុង​ប្រើប្រាស់​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ ឬ​តូរ្យតន្ត្រី​គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​នានា ដោយ​ពុំ​មានការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds