សម្តេច៖ គេមិនដែលលក់គ្រឿងញៀន នៅក្នុងការិយាល័យរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឬក្នុងផ្ទះនាយករដ្ឋមន្រ្តីសោះភាគច្រើនលក់នៅតាមភូមិ
ភ្នំពេញ៖ សព្វថ្ងៃយើងដឹងហើយថាបញ្ហាគ្រឿងញៀនកាន់តែមានការរីករាលដាលខ្លាំង ឡើងៗស្ទើរតែទូទាំងប្រទេស នោះសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា គេមិនដែលជួញដូរឬហ៊ានលក់គ្រឿងញៀន នៅក្នុងការិយាល័យរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឬក្នុងផ្ទះនាយករដ្ឋមន្រ្តី ទេគឺភាគច្រើនលក់នៅតាមភូមិ-ឃុំ ដែលនៅតាមទីជនបទ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ធ្វើការបង្រ្កាបឲ្យបានកាន់តែមានប្រសិទ្ធភាព។
សម្ដេចបញ្ជាក់ថា អាជ្ញាធរត្រូវធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ឲ្យបានជាប់លាប់ដោយ ផ្ដោតលើ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីពិភាក្សាដោះស្រាយ រាល់បញ្ហាប្រឈមនានា៕