ពិតជាមានទឹកចិត្តល្អមែន!! លោក ពេជ្រ ស្រស់ សុខចិត្តខ្ចីលុយមិត្តភក្កិឲ្យធឿនធារ៉ា ២០០ដុល្លារស្របពេលលោកក៏ដាច់លុយដែរ
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២០០ដុល្លារ ដល់កីឡាករប្រដាល់ ធឿន ធារ៉ា ដែលកំពុងតែជួបប្រទះការខ្វះខាតជីវភាព។ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ បានរៀបរាប់ថា៖ ប្អូនធារ៉ា អើយ បងក៏ដាច់លុយដែរ ប៉ុន្តែបងសុខចិត្តខ្ចីមិត្តភក្តិបងឲ្យប្អូន 200$ ប្អូនស្គាល់ផ្ទះបងហើយ ប្អូនអាចឲ្យនរណាម្នាក់មកយកក៏បានដែរ ឬប្អូនទាក់ទងមកបងក៏បាន។ 070757777 ។
សូមជម្រាបថា ការជួយរបស់លោក ពេជ្រ ស្រស់ ដល់កីឡាករប្រដាល់ ធឿន ធារ៉ា នេះមិនមែនជាលើកទី១ឡើង ពោលគឺកាលពីដើមឆ្នាំ ២០១៩ កន្លងទៅលោក ពេជ្រ ស្រស់ បានជួយឧបត្ថម្ភថវិការដល់ ធឿន ធារ៉ា ដើម្បីព្យាបាលរបួសផងដែរ៕