លោក ពេជ្រ ស្រស់៖ ទោះបីលះបង់ជីវិតខ្ញុំ ដើម្បីប្តូរយកយុត្តិធម៌ និងកែប្រែប្រព័ន្ធយុត្តិធម៌នៅកម្ពុជាក៏ខ្ញុំសុខចិត្តដែរ
(ភ្នំពេញ)៖យើងដឹងហើយថាសព្វថ្ងៃនេះមានរាស្រ្តជាច្រើននាក់ដែលបានទឹកភ្នែកដោយសារតែតុលាការស្រុកខ្មែរនៅមិនទាន់មានភាពយុត្តិធម៌នៅឡើយទេដោយតុលាការស្រុកខ្មែរគឺ ប្រកាន់ពាក្យមួយថា អ្នកមានលុយគឺឈ្នះ។
នៅក្នុងនោះផងដែរលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ដែលរូបលោកមានសិទ្ធក្នុងការតាមដានការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជាផងដែរ។
នៅមុននេះបន្តិចលោក ពេជ្រ ស្រស់បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយរូបលោកបាននិយាយថា៖”ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដែលខ្ញុំគ្មានអំណាចណាមួយធ្វើការកែប្រែនូវប្រព័ន្ធ”យុត្តិធម៌”នៅកម្ពុជា(តុលាការ)ដោយមានរឿងជាច្រើន គឺរាស្រ្តស្រែកយំរកភាពយុត្តិធម៌ពីតុលាការ។
លោកបានបន្តទៀតថារូបលោកមានលទ្ធភាពត្រឹមតែស្រែកនិងស្នើឲ្យគេជួយកែប្រែបន្តតែប៉ុណ្ណោះ បើថ្ងៃណាមួយខ្ញុំមានអំណាចពេញលេញដើម្បីកែប្រប្រព័ន្ធយុត្តិធម៌នៅកម្ពុជាគឺរូបខ្ញុំនឹងដាក់ជីវិតក្នុងការកែប្រែប្រព័ន្ធយុត្តិធម៌ឲ្យស្អាតស្អំនិងយុត្តិធម៌តែម្តង ទោះបីលះបង់ជីវិតខ្ញុំ ដើម្បីប្តូរយកយុត្តិធម៌ក៏ខ្ញុំសុខចិត្តដែរ។