ប្រទេសទាំង០៣ដែលជាទីផ្សារអង្ករធំជាងគេរបស់កម្ពុជា
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង 02:58 PM
(ភ្នំពេញ)៖ តាមប្រមួយដែលមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូបបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន បារាំង និងម៉ាឡេស៊ី គឺជាទីផ្សារអង្ករដែលធំជាងគេបំផុតសម្រាប់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨ កន្លងមក។
មន្ត្រីដដែលបានបន្ថែមទៀតថា តាមឯកសារផ្លូវការរបស់រដ្ឋាភិបាលបានបង្ហាញថា កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករចំនួនប្រមាណ៦២០ ០០០ តោនទៅកាន់ទីផ្សារ៦១ប្រទេស។ក្នុងនោះដែរប្រទេសចិនគឺជាទីផ្សារធំជាងគេបំផុតសម្រាប់ការនាំចេញអង្ករកម្ពុជាដោយមានចំនួនប្រមាណជា ១៧ម៉ឺន តោន បន្ទាប់មកទៀតប្រទេសបារាំងចំនួន ៨៦០០០តោន និងទី៣ គឺប្រទេសម៉ាឡេស៊ី ដែលមានចំនួនប្រហែល៤១០០០តោន៕
អត្ថបទ៖ សីហា