លោក ពេជ្រ ស្រស់៖ បើកភ្នែកភ្លាមមកជួបអភិបាលស្រុកកៀនស្វាយ ដើម្បីចូលរួមស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋមានជម្លោះដីធ្លី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសិក្សាស្រាវជ្រាវ ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅក្នុងស្រុក កៀនស្វាយ ខេត្តកណ្តាល។
ដោយបានជួបប្រជុំជាមួយអភិបាល
ស្រុកកៀនស្វាយ និងភាគីពាក់ព័ន្ធ ហើយការស្វែងរកនូវដំណោះស្រាយនេះ គឺបានដើរមកដល់ទីចំណុចប្រសប់មួយជំហ៊ានហើយ។ នៅបើតាមការលើកឡើងរបស់លោក ពេជ្រ ស្រស់ នៅលើផេកហ្វេសប៊ុកថា ៖
បើកភ្នែកភ្លាម មក ជួបអភិបាលស្រុកកៀនស្វាយភ្លាមដែរ ដើម្បីចូលរួមស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅក្នុងស្រុក កៀនស្វាយ ខេត្តកណ្តាល ហើយការស្វែងរកនូវដំណោះស្រាយនេះ គឺបានដើរមកដល់ទីចំណុចប្រសប់មួយជំហ៊ានហើយ៕(ដោយ៖ ស៊ាងម៉ី)