អាមេរិកនិងត្រៀម​សាកល្បងក្នុងការចាក់​​វ៉ាក់សាំងវីរុសកូរ៉ុណាថ្មី ទៅលើ​មនុស្ស​ឆាប់ៗនេះ!

(អាមេរិក)៖ស្រប​ពេល​ដែល​​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ប្រកាស​អាសន្ន​​​ជា​លក្ខណៈ​សកល​ អំពី​ការ​រាត​​ត្បាត​នៃ​វីរុស​​កូរ៉ូណា​ថ្មី (2019-nCov) បើ​ក្រឡេក​ទៅ​មើល​ការ​ស្រាវជ្រាវ​លើ​វ៉ាក់​សាំង​សម្រាប់​មេរោគ​​ប្រភេទ​ថ្មី​នេះ មាន​សន្ទុះកើន​ឡើង​​ខ្លាំងដែរ​​ ដោយ​​វ៉ាក់​សាំង​​​នៅ​តាម​មន្ទីរ​ពិសោធ​ន៍មួយ​ចំនួន​ បាន​ផលិត​ចេញ​ជា​គំរូ​រួច​រាល់ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​​ការ​ពិនិត្យ​​យ៉ាង​ម៉ត់​ចត់​ មុន​ដាក់​ចេញ​ឱ្យ​តេស្ត​សាក​ល្បង។

ប្រភព​ព័ត៌មាន​ពី​​ BBC គិត​មក​ទល់​ពេល​នេះ វ៉ាក់​សាំង​សម្រាប់​ការពារ​ពី​​​វីរុស​កូរ៉ូណា​ថ្មី (2019-nCov) ដែល​មាន​ឈ្មោះ “INO-4800” កំពុង​ផលិត​នៅ​មន្ទីរ​ពិសោធ​ Inovio នៅ​​​ទី​ក្រុង San Diego សហរដ្ឋអាមេរិក និង​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ការ​តេស្ត​សាកល្បង​​ទៅ​លើ​មនុស្សនៅ​រដូវ​ក្ដៅ​ខាង​មុខ​។

លោក​ Kate Broderick អនុប្រធាន​​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​នៅ​មន្ទីរ​ពិសោធ​​ន៍ខាង​លើ បាន​​​និយាយ​ថា៖ “នៅ​ពេល​ដែល​ខាង​ចិន បាន​ផ្តល់​គំរូ DNA វីរុស​មក ពួក​យើង​អាច​ប្រើ​វា​​ក្នុង​ប្រព័ន្ធ​​​​បច្ចេកវិទ្យា​កុំព្យូទ័រ​​មន្ទីរពិសោធន៍​​ វិភាគ​ និង​ចេញ​ជា​​​គំរូ​វ៉ាក់​សាំង​ ដោយ​ប្រើ​ពេល​ត្រឹម​តែ​៣​ម៉ោង​ប៉ុណ្ណោះ”។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open