លោក ពេជ្រ ស្រស់៖ រូបខ្ញុំគឺជាអ្នកនយោបាយ ជាអ្នកឃ្លាំមើលការអនុវត្តច្បាប់ បើមើលឃើញពីភាពមិនប្រក្រតី ហើយមិនស្រែកខ្ញុំមិនគួរធ្វើជាអ្នកនយោបាយទេគឺគួរតែទៅសំអាតទីធ្លាវត្តអារាមវិញ

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបានមហាជនទទួលស្គាល់ថា ជាអ្នកឃ្លាំមើលការអនុវត្តច្បាប់ ព្រមទាំងបានចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតី នៃការអនុវត្តការងាររបស់មន្រ្តីថ្នាក់ក្រោមជាតិជាច្រើននោះ បានសរសេរនៅលើបណ្ដេញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះថា៖

រូបខ្ញុំគឺជាអ្នកនយោបាយ ខ្ញុំជាអ្នកតាមដាននូវការអភិវឌ្ឍសង្គមជាតិ ខ្ញុំជាអ្នកឃ្លាំមើលការអនុវត្តច្បាប់ហើយបើខ្ញុំមើលឃើញពីភាពមិនប្រក្រតីចំពោះកិច្ចការខាងលើ បែរជាខ្ញុំមិនស្រែក ខ្ញុំមិនថា គឺរូបខ្ញុំមិនគួរធ្វើជាអ្នកនយោបាយទេគឺគួរតែទៅសំអាតទីធ្លាវត្តអារាមវិញ បានបុណ្យច្រើនជាង ៕ (ដោយ៖ ស៊ាងម៉ី)

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open