រថភ្លើង និងសាស័របុកគ្នាលើផ្លូវដែក និងការដ្ឋានផ្លូវជាតិលេខ៥ បង្កឲ្យខូចខាតធ្ងន់ និងរបួសធ្ងន់មនុស្សម្នាក់

(បន្ទាយមានជ័យ)៖ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែក ដោយ​រថភ្លើង​និងគ្រឿងចក្រ​​ឈូស​ដី (សាស័រ) របស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ (HighWay) ​វាងក្រុងសិរីសោភ័ណ បាន​កើតឡើងកាលពីវេលាម៉ោង៧ និង៥៥នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ​ឆ្នាំ២០២០ នៅមុខរោង​ម៉ាស៊ីន​កិនស្រូវឥណ្ឌា ​ស្ថិតក្នុងភូមិបាណយ ​សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យ​ដឹងថា៖ ការបុកបែបនេះ និង​កន្លងមក​រវាង​រថភ្លើង និងរថយន្ត ឬគ្រឿង​យន្ត​ និងមនុស្ស បើតាមបច្ចេកទេស​គឺមិនមែន​ជា​កំហុស​ខាង​ផ្នែករថភ្លើងទេ​ ព្រោះរថយន្តមានផ្លូវតែមួយ ​មិន​អាច​ចៀស​ឧបសគ្គបាន។

ក្នុងគ្រោះថ្នាក់គ្រឿងចក្រ បានក្រឡាប់ហើយ​សង្កត់​អ្នក​បើកបរ​វា​ឈ្មោះរឿង វាសនា ភេទប្រុស​អាយុ៣២ឆ្នាំ ​នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកកំពង់ធំ ​ខេត្តកំពង់ធំ​ បង្កអោយ​របួស​ធ្ងន់ ត្រូវបាន​​បញ្ជូន​ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន​ នៅស្រុកមង្គលបូរី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds