រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ដាក់លិខិតផ្ទាល់ទៅរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីរួចហើយ ដើម្បីទាមទារឲ្យពិនិត្យឡើងវិញ ករណីស្ត្រីអាមេរិកម្នាក់ រកឃើញមានជំងឺ COVID-19 ក្រោយចាកចេញពីកម្ពុជា
(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានផ្ញើលិខិតផ្លូវការរបស់ខ្លួនរួចហើយទៅកាន់ លោក Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិរបស់កម្ពុជា ទាមទារឲ្យពិនិត្យឡើងវិញ ករណីស្ត្រីអាមេរិកម្នាក់ រកឃើញមានជំងឺ COVID-19 ក្រោយចាកចេញពីកម្ពុជា ។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែកុម្ភៈដដែលនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ធ្វើការត្រួតពិនិត្យឡើងវិញ។ ជាមួយគ្នានេះ ក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវាទេសចរណ៍ Westerdam ក៏បានស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួនផងដែរ៕
ដោយ៖ ស៊ាងម៉ី