(Breaking news) ម៉ាឡេស៊ី ធ្វើតេស្តលើកទី២ ចំពោះស្ត្រីដែលចាកចេញពីនាវា Westerdam តាមសំណើររបស់កម្ពុជា
បន្ទាប់ពីទទួលបានសំណើរពីកម្ពុជា ដោយស្នើអោយភាគី ម៉ាឡេស៊ី ធ្វើតេស្តម្តងទៀតលើស្ត្រីម្នាក់ដែលបានចាកចេញពីនាវា Westerdam និងបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ក្រោយពេលដែលការធ្វើតេស្តលើកទី១ រកឃើញថាគាត់មានឆ្លងមេរោគ COVID-19។ បើតាមការចុះផ្សាយរបស់កាសែត channelnewsasia បានចុះផ្សាយថា ពេលនេះភាគី ម៉ាឡេស៊ី បានធ្វើតេស្តលើស្ត្រីរូបនោះម្តងទៀតហើយ ដោយពេលនេះគេកំពុងរង់ចាំលទ្ធផល។
គួរបញ្ជាក់ផងដែរថា ក្រោយទទួលបានព័ត៌មានពីម៉ាឡេស៊ី ភ្លាមក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា អ្នកដំណើរទាំងអស់នៅលើនាវា Westerdam សុទ្ធតែទទួលបានការពិនិត្យ យ៉ាងម៉ត់ចត់ជាមួយនឹង អង្គការសុខភាពពិភពលោក និងអង្គការ USCDC របស់អាមេរិក តាមស្តង់ដារបច្ចេកទេស និងនិយត័កម្មសុខភាព របស់អង្គការសុខភាពពិភពលោក៕