ស្រ្តីដែលមានផ្ទុកជំងឺកូរ៉ូណាថ្មីម្នាក់សម្រាលកូនដែលគ្មានជំងឺអ្វីទាំងអស់
យោងតាមរបាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ឆ្លងជំងឺកូរ៉ូណាថ្មី បានផ្តល់កំណើតអោយកូនស្រីដែលមានសុខភាពល្អ ។ដំបូង ស្ត្រីរូបនេះ ដែលមានអាយុ៣៣ឆ្នាំ ត្រូវបានគេបញ្ជូនត្រឡប់ទៅបន្ទប់ដាក់អ្នកជំងឺគ្រុនក្តៅវិញ ខណៈដែលកូនដែលទើបសម្រាល ត្រូវគេមើលថែនៅបន្ទប់ដាច់ដោយឡែកសម្រាប់ទារកនៃមន្ទីរពេទ្យ Second Affiliated Hospital នៃសាកលវិទ្យាល័យ Xi’an Jiaotong ក្នុងខេត្តសានស៊ី ភាគពាយព្យប្រទេសចិន ។ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានរាយការណ៍ថា ចាប់តាំងពីពេលនោះមកស្ត្រីរូបនេះបានជាសះស្បើយពីវីរុសដ៏សាហាវនេះ ហើយបានផ្តល់ភ្លើងខៀវឱ្យត្រឡប់ទៅផ្ទះវិញ ។នៅចក្រភពអង់គ្លេស NHS បានបញ្ជាក់ថា មានតែអ្នកជំងឺម្នាក់ ក្នុងចំណោមអ្នកជំងឺទាំង៩នាក់ ដែលបានធ្វើតេស្តរកវីរុសនេះ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ ។NHS England និង NHS Improvement បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស៨នាក់ដែលបានធ្វើតេស្តវិជ្ជមានចំពោះ Covid-19 បានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីការធ្វើតេស្តអវិជ្ជមានចំនួនពីរ ៕