លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវសុំម្ចាស់រថយន្តតាក់ស៊ី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់កុំតម្លើងថ្លៃ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 10:57 AM

(ភ្នំពេញ) ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រថយន្តតាក់ស៊ី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ កុំតម្លៃថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់នៅពេលខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេលើបណ្តាញសង្គមនៅថ្ងៃទី៧ ខែមេសា យ៉ាងដូច្នេះថានៅសល់តែ៧ ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់។ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយមួយចំនួនបានធ្វើដំណើរ ដោយទឹកមុខរីករាយឆ្ពោះទៅកាន់ស្រុកកំណើតជាបណ្តើរៗហើយ ដើម្បីជួបជុំក្រុមគ្រួសារត្រៀមចូលឆ្នាំថ្មី។

សម្តេចបញ្ជាក់ថា«ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមម្ចាស់រថយន្តតាក់ស៊ី កុំតម្លើងថ្លៃជិះរថយន្ត និងម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់ សូមកុំតម្លើងថ្លៃស្នាក់នៅ ដើម្បីបងប្អូនមានឱ កាសបានធ្វើដំណើរងាយស្រួល និងសន្សំបានថវិកាខ្លះៗសម្រាប់ចាយវាយ និងធ្វើបុណ្យនៅក្នុងឱកាសថ្ងៃចូលឆ្នំាថ្មី ហើយយើងក៏បានសប្បាយរីករាយទាំងអស់គ្នា។

ជាមួយគ្នានោះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានឲ្យដឹងថា
ចាប់ពីថ្ងៃទី ១២ -១៨ មេសា សាលាក្រុងភ្នំពេញនឹងរៀបចំឡានក្រុង ១២០ គ្រឿងផ្តល់សេវាដឹកជញ្ជូនបងប្អូន និងកូនក្មួយដោយមិនគិតថ្លៃជិះឡើយ។ សូមទាក់ទងលេខ 081-817-474, 078-817-474, 098-555-581 ដើម្បីដឹងពីព័ត៌មានសេវារថយន្តក្រុង – ជិះ Free។

ដើម្បីមានកក់កៅ្តក្នុងឱការបុណ្យប្រពៃណីជាតិខ្មែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រៀបចំពង្រឹងសណ្តាបធ្នាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ
សូមបើកបរដោយប្រុងប្រយ័ត្ន និងយោគយល់ អធ្យាស្រ័យឲ្យគ្នា ទៅវិញទៅមក គោរពច្បាប់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

រថយន្តតាក់ស៊ី(រូបតំណាង)

ផ្ទះសំណាក់(រូបតំណាង)

អត្ថបទ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds