រថយន្តដឹកទំនិញមួយគ្រឿង ដាច់រ៉ូទីលបណ្ដាលឲ្យក្រឡាប់ចូលព្រៃ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីរថយន្តដឹកទំនិញមួយគ្រឿង ដាច់រ៉ូទីលបណ្ដាលឲ្យក្រឡាប់ ស្ថិតនៅចំនុចឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

រថយន្តដឹកទំនិញ ២.៥តោន ធ្វើដំណើរមានទិសដៅពី អូយ៉ាវ ឆ្ពោះទៅខេត្តស្ទឹងត្រែង ស្រាប់តែមកដល់ចំណុចកើតហេតុបានដាច់រ៉ូទីល បណ្តាលឲ្យក្រឡាប់ នៅចំនុចឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ចំពោះអ្នកបើកបរ ដោយសារតែពាក់ខ្សែក្រវ៉ាត់ ពោលគឺបណ្តាលឲ្យរបួសជេីង និងចង្កេះ តែប៉ុន្នោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open