លោក សាយ សំអាល់ បង្ហាញគម្រោងស្ពាន ដែលភ្ជាប់តំបន់ឆ្នេះអូរត្រេះ និងតំបន់ពយជំទាវម៉ៅ

នៅមុននេះបន្តិចលោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានបង្ហាញនូវគម្រោងនៃការតភ្ចាប់តំបន់ឆ្នេរអូរត្រេះ និងតំបន់ពយជំទាវម៉ៅ ដោយកសាងហេដ្ឋារចនាសម្ព័ន ដូចជាផ្លូវ និងស្ពានត្រជាក់ចិត្ត។ ឯកឧត្តមបានមានប្រសាសន៍ថា ការកសាងផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុ ត្រូវបានអនុវត្តដោយរក្សាបាននូវសក្តានុពលធម្មជាតិ និងបរិស្ថាន ដូចជាតំបន់ឆ្នេរសមុទ្រ ពយ ទេសភាពនគរូបនីយកម្ម ជាពិសេសត្រូវបានតភ្ជាប់សក្តានុពលតំបន់ឆ្នេរឲ្យមានទំនាក់ទំនងគ្នា តាមរយៈការស្ថាបនាផ្លូវ និងស្ពាន។

ជាលទ្ធផលឆ្នេរអូឈើទាល ឆ្នេរអូត្រេះ ឆ្នេរអ្នកតាក្រហម-ក ពយជំទាវម៉ៅ តំបន់រាម និងតំបន់ឆ្នេររាម នឹងក្លាយជាផ្នែកមួយនៃទីក្រុងដ៏មានសក្តានុពល បង្កើតបានជាតំបន់ទេសចរណ៍ តំបន់សាធារណៈដែលក្លាយជាចំណុចទាក់ទាញទេសចរ តាមរយៈការតភ្ជាប់វិថី មហាវិថី និងស្ពាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds