សួស សងវាចា ៖ ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ

(ភ្នំពេញ)៖តារា ចម្រៀងជើងចាស់ និង ល្បី ឈ្មោះ បោះសម្លេង កាលពីពាក់កណ្តាលទសវត្សរ៍៩០ ខណៈនេះបានធ្លាក់ខ្លួនពិការដោយ សារ ជម្ងឺលើស ឈាម លោក សួស សងវាចារ ដោយលោកមិនអាចបន្តអាជីពសិល្បៈ លោកស្ថិតនៅក្នុងស្ថានភាពពិការ ពិបាកធ្វើដំណើរបំលាស់ទី ពីកន្លែងមួយទៅកន្លែង មួយ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះលោក សួស សងវាចារ បានបង្ហោះរូបភាពព្រមទាំងស្ថានភាពលោកសព្វថ្ងៃ អមជាមួយនឹងសារយ៉ាងដូច្នេះថា៖ “ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ”។ ក្រោយពី សួស សងវាចារ បានបង្ហោះសារបែបនេះមានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរលោកជាពន់ពេក និងជូនពរតារាចម្រៀងរូបនេះឆាប់ជាសះស្បើយ។

សូមរំលឹកថាលោក សួស សងវាចារ មានវ័យ៥២ឆ្នាំ បច្ចុប្បន្នកំពុង សម្រាក ក្នុង លំ នៅដ្ឋានមួយកន្លែង ស្ថិត នៅ ភូមិ ព្រៃ ទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយលោកបានធ្លាក់ខ្លួនឈឺពិការមួយចំហៀងខ្លួនរយៈពេល៥ឆ្នាំហើយ ដោយសព្វថ្ងៃនេះគ្មានចំនូលផ្គត់ផ្គង់គ្រួសារ មានតែរបរលក់ដូរតិចតួចនៅមុខផ្ទះជាប់បំណុលធនាគារ មានកូនបីនាក់នៅក្នុង បន្ទុកកំពុងសិក្សា៕

អត្ថបទដែលជាប់ទាក់ទង